រថយន្ដស្ទូចដឹកក្ដារបន្ទះ ជាន់ហ្វ្រាំងមិនសុីជ្រុលចង្កូតបុករះរថយន្ដនិងឡំប្រឺតា រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដស្ទួចដឹកឈើក្ដារបន្ទះធ្វើសំណងមួយគ្រឿងបើកទៅបុករថយន្ដEVERESTពីក្រោយពេញទំហឹងរួចទៅបុកនិងឡំប្រឺតាមួយគ្រឿងទៀតដែលកំពុងឈប់ចាំស្ដុប បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនបង្គ្រោះថ្នាក់ដល់មនុស្សឡេីយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវរលាម៉ោង ០៩ និង០០នាទីព្រឹក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំនុចស្ដុបបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនពេលកើតហេតុ មានរថយន្ដស្ទចដឹកឈើក្ដារបន្ទះធ្វើសំណងដឹកពេញរថយន្ដមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E. 7628 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ អា ទិសដៅពីជើងមកត្បូងក្នុងល្បឿមធ្យម លុះធ្វើដំណើរដល់ចំនុចស្ដុបបាក់ខែង ក៏បានចាប់ហ្វ្រាំងមិនសុីក៏រេចង្កូចទៅបុករថយន្ដម៉ាក EVEREST មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO.6393 ពីក្រោយពេញទំហឹងតែឈប់ចាំភ្លើងស្ដុបក៏បន្ដរុញទៅបុកម៉ូតូឡំប្រឺតា ពណ៌ស មួុយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតតិចតួច ចំណែករថយន្ដ EVEREST រងការខូចខាតផ្នែកខាងក្រោយ យ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះមិនបង្កអោយមានអ្នកណាម្នាក់រងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ចំនុចកើតហេតុ និងបានឲ្យភាគីទាំង៣សម្របសម្រួលគ្នាបានមួយសន្ទុះ ក៏ខាងភាគីរថយន្ដស្ទួចសងថ្លៃការខូចខាតភាគីទាំងពីរដើម្បីបញ្ចប់រឿងភ្លាមៗនិងកន្លែងកើតហេតុ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print