ភ្នំពេញ ៖ ពុទ្ធោអើយ ! ហេតុអីក៏បុគ្គល ឈ្មោះ សូ ហៃមី បៀតបៀន រាងកាយ និង រំលោភបំពាន សិស្ស ជាបន្តបន្ទាប់ រហូត ដល់ ១៨ នាក់ ? មិនមែនជារឿងធម្មតានោះឡើយ ! ជាគំរាម មានអំណាច ឬឥទ្ធិពលនៅក្នុងមូលដ្ឋាននោះ ! តិចសមត្ថកិច្ចខ្លាចគាត់ទេដឹង ?
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ផេកមួយបានបង្ហោះយ៉ាងដូច្នេះថា ៖ «មានបងប្អូន ខ្មែរ ឥស្លាម ជាច្រើន បាន សំណូមពរ អោយខ្ញុំ ជួយ ផ្សាយ ពាក់ព័ន្ធ បុគ្គល ឈ្មោះសូ ហៃមី បៀតបៀន រាងកាយ និង រំលោភបំពាន សិស្ស ជាបន្តបន្ទាប់ រហូត ដល់ ១៨ នាក់ »។
Facebook ដដែលបន្តថា ៖ ពាក់ ព័ន្ធ ករណី នេះ ខ្ញុំ សូមបញ្ជាក់ជូនថា ខ្ញុំបាន ផ្ដល់ ព័ត៌មាន ទៅ នាយកដ្ឋាន ប្រឆាំង ការ ជួញដូរ មនុស្ស នៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ តាំងពី ព្រឹក ម្ល៉េះ ហើយ សមត្ថកិច្ច នគរបាល នាយកដ្ឋាន ប្រឆាំង ការ ជួញដូរ មនុស្ស កំពុង មាន ចំណាត់ការ ហើយ ។
Facebook នេះបានលើកឡើងថា ៖ ដូច្នេះ សូមបងប្អូន មានការ ជឿជាក់ លេី សមត្ថកិច្ច នគរបាល យេីង ទោះបី បុគ្គល នេះ មានឪពុកម្ដាយ ឬ សាច់ ញាតិ ជាអ្នកធំយ៉ាងណាក៏ដោយក៏មិនអាចការ ពារទង្វេីល្មេីសច្បាប់ របស់ កូនខ្លួនបានឡេីយ ។
សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋពឹងលើ សមត្ថកិច្ច នឹងអាចផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងលប់បំបាត់និទណ្ឌភាព នៃបទល្មើសឱ្យបាន ព្រោះជាបទល្មើសឧក្រិដ្ឋជាក់ស្តែង ដែលប្រជាពលរដ្ឋខ្លាចបំផុត៕
ដោយ ៖ សិលា