ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរបានកាន់រូបថតកូនប្រុសម្នាក់ធ្វេីដំណេីរពីខេត្តកំពង់ស្ពឺមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដេីម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ក្រោយបាត់កូនប្រុសរយះពេលមួយយប់មួយថ្ងៃមកហេីយទោះខំស្វែងរកគ្រប់ទីកន្លែងក៏មិនឃេីញ។
ក្មេងប្រុសដែលបានបាត់ឈ្មោះកាន រីទ្ធី ភេទប្រុសអាយុ៩ឆ្នាំ មានឪពុកឈ្មោះ ធុក ថេត អាយុ៣១ឆ្នាំ មុខរបរកម្មករ រោងចក្រ ម្តាយឈ្មោះ កៃ ផេង អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណេីតនៅភូមព្រៃខ្លី ឃុំបសេដ ស្រុកបសេធ ខេត្តកំពង់ស្ទឺ ។
តាមការៀបរាប់ពីឪពុកម្តាយក្មេងប្រុសបានឱ្យដឹងថា កាលពីម្សិលមិញថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កូនប្រុសរបស់គាត់បានមកសុំទានជាមួយម្តាយមីងនៅឯម្តុំផ្សារមនោរម្យ មូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោងប្រហែល១០ព្រឹក ក្មេងប្រុសនោះបានរត់ប្រលែងគ្នាលេងជាមួយបងប្តូនរបស់វា ពេលនោះក៏បាត់រកគ្រប់ទីកន្លែងមិនឃេីញ។
ក្រោយកេីតហេតុក៏កាន់រូបថតធ្វេីដំណេីរមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសុំឱ្យសមត្តកិច្ចជួយស្វែងរក៕ដោយ៖សុខាសែនជ័យ