ភ្នំពេញ៖ រដ្ឋាភិបាលចិនបន្តគាំទ្រដល់ប្រទេសកម្ពុជា លើការរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងការអភិវឌ្ឍលើគ្រប់វិស័យដោយគោរពតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសយើងរៀងខ្លួន ដើម្បីជំរុញឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិទ្វេភាគីកាន់តែរឹងមាំទ្វេឡើងថែមទៀត។
នេះគឺជាការលើកឡើងរបស់ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ។
នៅក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថា ជំនួបរវាងលោក លី ឈាង និងសម្តេចហ៊ុនម៉ាណែតនេះ គឺជាលើកទី៤ហើយ បន្ទាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧បានបង្កើតឡើង។
លោក វ៉ាង វិនពិនបានបន្តថា ជំនួបនេះ បានជំរុញឱ្យប្រទេសយើងទាំងពីរបង្កើនទំនុកទុកចិត្តកាន់តែស៊ីជម្រៅ ហើយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់កសាង សហគមន៍ជោគវាសនារួមកម្ពុជាចិន។
ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ចិនបានផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេ សម្រាប់ច្រករបៀងមច្ឆានិងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន៕
ប្រភព ៖ ( «CCFR China state-controlled media »)