សេចក្តីជូនដំណឹង​ ពីស្ថាន​ភាពចរាចរណ៍នៅក្នុងក្រុងបាត់ដំបង​ ខណៈ​ត្រៀមពិធីបុណ្យអុំទូក បណ្តែតប្រទីប

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី១២ ខែតុលានេះតទៅ​ ស្ថាន​ភាពចរាចរណ៍នៅ ក្នុងក្រុងបាត់ដំបង មានសភាពម មា​ញឹក ដោយសារទីតាំងប្របតាមដង ស្ទឹងសង្កែ មានការរៀបចំត្រៀមពិធីបុណ្យអុំទូក បណ្តែតប្រទីបដែលនឹងប្រព្រឹត្តិទៅ ជាផ្លូវការ នាថ្ងៃទី ១៥-១៦និងទី​១៧ខែ តុ លា ឆ្នាំ ២០២៤។

ទិដ្ឋភាពនេះនៅលើដងផ្លូវមួយ ចំនួនត្រូវបានកកស្ទះ ពិសេសចាប់ពីពេលរសៀលតទៅ ដោយសារម​ហាជន លោកអញ្ជើញមកទស្សនាទិដ្ឋភាពរួមនៅទីនោះ និងមានការដាក់លក់ទំនិញតាមស្តង់​ និងកន្លែងកំ​សាន្តសប្បាយជាច្រើននៅត្រើយខាងកើតស្ទឹង។

ដូច្នេះដើម្បីសម្រួលដល់ការធ្វើចរា ចរណ៍និងចៀ​សវាងការកកស្ទះ សមត្ថកិច្ចត្រូវបានផ្អាកការចរាចរ ណ៍យានយន្ត នៅពេលរសៀលនៅផ្លូវខាងកើតស្ទឹង ក្នុងសង្កាត់រតនៈ ចាប់ពីគល់ស្ពានស្ទឹងសង្កែ (ស្ពានសម្តេចតេជោ )រហូតដល់ក្បាលស្ពានថ្មថ្មី។

ដូច្នេះបងប្អូន ដែលមានបំណងធ្វើចរាចរណ៍នៅចំ​ណុចដូចបានជម្រាបជូនខាងលើ មេត្តាជ្រាប​និង​យោគ​យល់ចំពោះបញ្ហានេះ​ ហេីយ​ចូលរួមសហការជាមួយសមត្ថកិច្ចដោយភាតរភាព ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print