ព្យុះកំបុតត្បូង Milton បានបង្កការខូចខាតយ៉ាងខ្លាំង គិតជាទឹកប្រាក់ប្រមាណ 50 ពាន់លានដុល្លារ។ នេះជាព័ត៌មានដែលទើបតែប្រកាសដោយប្រធានាធិបតី Joe Biden ហើយមេដឹកនាំអាមេរិកក៏គ្រោងនឹងពិនិត្យតំបន់ដែលរងផលប៉ះពាល់ដោយព្យុះនៅរដ្ឋផ្លរីដានៅថ្ងៃស្អែកទី 13 ខែតុលា។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់ថា ការខូចខាតចំនួន 50 ពាន់លានដុល្លារដែលបង្កឡើងដោយព្យុះ Milton គ្រាន់តែជាការប៉ាន់ប្រមាណដំបូងប៉ុណ្ណោះ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។ លោកនឹងស្នើឲ្យសភាអាមេរិកបែងចែកថវិកាបន្ថែមទៀតដើម្បីជួយដល់តំបន់រងគ្រោះ។
គួរកត់សម្គាល់ថានេះជាព្យុះទីពីរដែលវាយប្រហាររដ្ឋផ្លរីដាក្នុងរយៈពេលតែ២សប្តាហ៍បន្ទាប់ពីខ្យល់ព្យុះហេលេនកាលពីចុងខែមុន។ នេះធ្វើឱ្យការខូចខាតកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យការស្តារឡើងវិញមានការលំបាក។
លោកប្រធានាធិបតី Biden បាននិយាយថា រដ្ឋបាលបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាបណ្តាញអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអាកាសធាតុខ្លាំង។ យ៉ាងណាមិញ លោកបញ្ជាក់ពីតម្រូវការក្នុងការបន្តវិនិយោគបន្ថែមទៀតទៅថ្ងៃអនាគត៕
រូបថត: Getty