លោក Han Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក MURILLO រដ្ឋមន្ត្រីក្រសួងការបរទេសកូឡុំប៊ី

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១២ ខែតុលា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក MURILLO រដ្ឋមន្ត្រីក្រសួងការបរទេសកូឡុំប៊ីនៅទីក្រុងប៉េកាំង។

លោក Han Zheng បានថ្លែងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៤៤ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងកូឡុំប៊ីបានរក្សានូវនិន្នការនៃការអភិវឌ្ឍដ៏ល្អ។ កាលពីខែតុលាឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Petro ប្រធានាធិបតីកូឡុំប៊ីបានរួមគ្នាប្រកាសនូវការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិន និងកូឡុំប៊ី ដោយបានចង្អុលបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ភាគីទាំងពីរគួរតែអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់។ស្វាគមន៍ប្រទេសកូឡុំប៊ីចូលរួមជាសមាជិកក្នុងគ្រួសាររួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ។គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប្រទេសកូឡុំប៊ី អនុវត្តពហុភាគីនិយមពិតប្រាកដ និងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។
លោក MURILLO បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងកូឡុំប៊ីនិងចិនបានឈានដល់កម្រិតថ្មី។ កូឡុំប៊ីនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ចូលរួមយ៉ាងសកម្មក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងកូឡុំប៊ីនិងចិនលើគ្រប់វិស័យ។ប្រទេសកូឡុំប៊ីកោតសរសើរក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងមានឆន្ទៈការពារយុត្តិធម៌អន្តរជាតិរួមជាមួយក្រុមG ៧៧ និងប្រទេសចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print