លោក ហួត ហាក់៖ ការដឹងសុខទុក្ខ និងយកចិត្តទុកដាក់ដល់មន្ត្រីរាជការជានិវត្តន៍ជន គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយឈរលើគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់​ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍​ បានថ្លែង​ថា​ ការដឹងសុខទុក្ខ និងយកចិត្តទុកដាក់ដល់មន្ត្រីរាជការជានិវត្តន៍ជន គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយឈរលើគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ។

ការថ្លែងបែបនេះ​របស់​លោក ហួត ហាក់ នាឱកាស​អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការជានិវត្តន៍ជន និងបាននាំយកនូវអំណោយសម្រាប់ឧបត្ថម្ភដល់ពូ មីង បងប្អូន ក្នុងពិធីសំណេះសំណាលដំបូងជាមួយថ្នាក់ដឹក​នាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤​ម្សិលមិញនេះ​។

លោក​ ហួត​ ហាក់​ បានបញ្ជាក់ថា​ ព្រោះថាពូ មីង បងប្អូនបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ ដោយដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូលរហូតដល់ពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីៗតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ផងដែរ។

...

លោក មានប្រសាសន៍ថា ការយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខរបស់ពូ មីង បងប្អូនជានិវត្តន៍ជន ជាទឡ្ហីករណ៍ដ៏សំខាន់សំរាប់ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា នូវបញ្ហាប្រឈមណាមួយ ជាពិសេស លោក បានលើកទឹកចិត្ត និងសាទរ ចំពោះនិវត្តន៍ជនទាំងអស់ អាចពិនិត្យលទ្ធភាពរៀងៗខ្លួនអញ្ជើញមកបំពេញការងារបន្តនៅក្រសួងទេសចរណ៍ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print