តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរលើលោក ដួង តារា ពីបទឆបោក

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើការស៊ើបសួរលើលោក ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នេះបើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ។

លោក ប្លង់ សុផល បញ្ជាក់ថា ៖ ករណីលោក ដួង តារា តំណាងអយ្យការបានបើកការ ស៊ើបសួរលើ ជនសង្ស័យពីបទ ឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំឃាត់ខ្លួនលោក ដួង តារា កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដើម្បីយកទៅសាកសួរពាក់ព័ន្ធករណីមួយចំនួន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ ។ ការឃាត់ខ្លួនបន្ទាប់ពីលោកធ្វើដំណើរត្រឡប់មកពីប្រទេសចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print