រយៈពេល​១ថ្ងៃ​! មនុស្សស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ១៣នាក់​នៅតាមដងផ្លូវ​​ និងកើតឡើងចំនួន ៩លើក

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ជាក់ស្ដែង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២៤នេះ​ ​បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ១៣នាក់ និងបានកើតឡើងចំនួន ៩លើក​ ក្នុងរយៈពេល​មួយថ្ងៃ​។ 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១៣នាក់ (ស្រី ២នាក់) , រងរបួសធ្ងន់ ៨នាក់ (ស្រី ១នាក់), រងរបួសស្រាល ៥នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ២នាក់)។

ជាមួយគ្នានេះ​ នាយកដ្ឋាននគរបាលចរាចរណ៍​ បានបញ្ជាក់ថា៖ មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់), មិនគោរពសិទិ្ធ​ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់)៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print