ម៉ូតូ​២គ្រឿង​បុកគ្នាត្រង់ផ្លូវបំបែក​ជាបួន​​ពេញ​ទំហឹង​បណ្តាល​ឲ្យ​​រងរបួស​ធ្ងន់​ស្រាល​ចំនួន៣នាក់​

ចែករំលែក៖

​ភ្នំពេញៈ ម៉ូតូ​ធុនធំ​SL អ្នកបេីក​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានជ្រុល​ទៅ​បុក​ម៉ូតូ​click​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឱ្យរងរបួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​ ។

​ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៧និង​២០នាទី​យប់​ ថ្ងៃ​ទី​១៥ខែ​តុលា​ឆ្នាំ​២០២៤ ត្រង់ចំណុច​ភ្លើងស្តុប​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​  ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​លេខ១៩៩​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេឃើញ​បុរស​២នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​click  ពណ៌ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BB-8968 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ១៩៩ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​។លុះ​មកដល់​ចំណុច​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែមាន​បុរស​ម្នាក់​បានជិះ​ម៉ូតូ​ធុនធំ​ម៉ាក​SL ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HG-7884 បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុងល្បឿន​លឿន​ជាន់ហ្រ្វ័ង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​click​ ចំពាក់​កណ្ដាល​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យម៉ូតូ​ទាំង​២គ្រឿង​ដួល​ខ្ទាត​អូស​ទៅ​ចិញ្ចេីម​ផ្លូវ​ ព្រមទាំង​ធ្វើ​អោយ​បុរស​ជាអ្នក​បេីក​ម៉ូតូ​ click រងរបួស​សន្លប់​ស្ដូកស្ដឹង​ ចំណែក​អ្នក​អង្គុយ​ក្រោយ​រងរបួស​តិចតួច​ ។ 

រីឯខាង​ម៉ូតូ​ធុនធំ​វិញ​ អ្នកជិះរងរបួស​បែក​ក្បាល​ពក​ថ្ងាស​ ហេីយ​អ្នក​ទាំង​២ដែល​រងរបួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ហៅ​ពេទ្យ​រុស្ស៊ី​ផងដែរ​ ។ 

​     

ក្រោយ​ពេល​កេីតហេតុ​ នៅសល់​តែ​ម៉ូតូ​ទាំង​២គ្រឿង​មិន​អាច​ដោះស្រាយ​គ្នា​បាន​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print