លោក ស៊ី ជីនពីង ៖ ចិនចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក មិនចង់ធ្វើជាសត្រូវនោះឡើយ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថាភាពជាដៃគូដ៏ជោគជ័យមួយរវាងចិន និងសហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ប្រទេសទាំង២ ដើម្បីសម្រួលដល់ការអភិវឌ្ឍរបស់ភាគីទាំងសងខាង ជាជាងជាឧបសគ្គ។

ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្ដីរបស់លោក ស៊ី ជីនពីង ដែលបានគូសបញ្ជាក់ដូច្នេះថា «ចិនមានឆន្ទៈចង់ក្លាយជាដៃគូ និងជាមិត្តជាមួយសហរដ្ឋអាមេរិក ហើយវានឹងផ្ដល់ផលចំណេញមិនត្រឹមតែសម្រាប់ប្រទេសទាំង២ប៉ុណ្ណោះទេ តែគឺសម្រាប់ពិភពលោកទាំងមូល»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ តៃវ៉ាន់បានរាយការណ៍ពីការប្រទះឃើញយន្តហោះយោធាចិនសរុប ១៥៣គ្រឿង ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន នៅក្បែរដែនកោះនេះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេល១ថ្ងៃ។ ចិនបាននិយាយថាសមយុទ្ធយោធា Joint Sword-2024B ត្រូវបានធ្វើឡើងនៅលើដែនទឹកនិងដែនអាកាស ភាគខាងជើង ខាងត្បូង និងខាងកើត កោះតៃវ៉ាន់ ហើយបានប្រកាសថា វាបានបិទបញ្ចប់ទៅវិញ កាលពីម៉ោង៦ល្ងាចថ្ងៃចន្ទ ក្រោយប្រព្រឹត្តទៅអស់រយៈពេលប្រមាណជា១៣ម៉ោង។
ទីក្រុងប៉េកាំងបានអះអាងថា សមយុទ្ធនោះ គឺជាសារព្រមានដ៏រឹងមាំមួយ ចំពោះសកម្មភាពរបស់ចលនាឯករាជ្យតៃវ៉ាន់ ដែលប៉ុនប៉ងចង់បំបែកដែនកោះនេះ ចេញពីប្រទេសចិន។ កាលពីខែឧសភា ប៉ុន្មានថ្ងៃក្រោយលោក Lai ស្បថចូលកាន់តំណែង ចិនក៏បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ហៅថា Joint Sword-2024A ផងដែរ៕

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print