ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ នាព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះថា មានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស លាយខៀវ ទ្រុងពណ៌ទឹកប៊ិច ស្លាកលេខត្រូវបានគេយកក្រណាត់រុំជិត ក្រឡាប់ផ្ងារជើងនៅលើចិញ្ចើមផ្លូវ ចេញសុទ្ធតែផលអនុផលព្រៃឈើ(អុស)សង្ស័យបើកបរក្នុងល្បឿនលឿនឬគេចគ្នា ខណៈមេឃកំពុងធ្លាក់ភ្លៀងស្រេចៗ ប៉ុន្តែងពុំមានមនុស្សរងរបួសនោះទេ គ្រានតែតៃកុង និងកម្មករលើកអុសពកក្បាល និងប្រលឹងចុងសក់ប៉ុណ្ណុះ ។
សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍រថយន្តក្រឡាប់ផ្ងារជើងចេញសុទ្ធតែផលអនុផលព្រៃឈើខាងលើ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ត្រង់ចំណុចខាងកើតស្ពានអង្ករចំទើត ស្ថិតនៅ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ(អុស)ក្រឡាប់នេះ កន្លងទៅគេសង្កេតឃើញបើកក្នុងល្បឿនលឿនណាស់ ទោសជារថយន្តទទេឬមានផ្ទុកឈើក៍ដោយ ហើយរថយន្តប្រភេទនេះមានចំនួន២ទៅ៣គ្រឿង ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃជាប្រចាំចេញពីម្ដុំភូមិដំបូក១០០ ឃុំត្នោតជុំ និងភូមិអូរចាន់ ឃុំស្វាយស នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រថយន្តដឹកជញ្ជូនផលអនុព្រៃឈើក្រឡាប់ផ្ងារជើងនេះដែរ គេឃើញមានវត្តមានឈ្មោះ បួយ ផែន ហៅបារាំង មានទីលំនៅ ភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ការពិតឈ្មោះ បូយ ផែន ហៅបារាំង នេះ គាត់ជាថៅកែឬជាឈ្មួញកណ្ដាលសោះ ។
ប្រភពព័ត៌មានបញ្ជាក់ថា ឈ្មួញឈើឬជាថៅកែឈ្មោះ បួយ ផែន ហៅបារាំង គាត់មានរថយន្តធុនធំយ៉ាងតិចចំនួន០២ទៅ០៣គ្រឿង សម្រាប់ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ(អុស)ចម្រុះ ទៅស្តុបទុកនៅម្ដុំផ្ទះគាត់ឬទៅលក់ចែកចាយ ខណៈគាត់បានដាក់លុយឲ្យប្រជាពលរដ្ឋនៅម្ដុំខាងលើ ដើម្បីទៅដឹកជញ្ជូនតាមរយៈគោយន្តចេញពីព្រៃ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា នៅពេលក្រុមគោយន្តដឹកជញ្ជូនមកដល់កន្លែងដឹងបន្ត ជាដែនសមត្ថកិច្ចមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មានលោក មួន វុទ្ធី ជានាយសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ និងលោក ប៉ុល ចន្ថា ជានាយផ្នែករដ្ឋបាលក្រគរ ត្រជាក់ដូចទឹកកកពុំដែលឃើញបង្ក្រាបទាល់តែសោះ សង្ស័យទទួលលាភសក្ការៈក្រាស់ក្រែល ផ្នូរនឹងមិនបង្រ្កាបឬយ៉ាងណា? ។ ឈ្មួញឬជាថៅកែដឹកជញ្ជូនផលអនុផលព្រៃឈើ ចេញពីតំបន់នានាក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ឈ្មោះ បួយ ផែន ហៅបារាំង គេសង្កេតឃើញគាត់ប្រកបរបរនេះអង្វែងមកហើយ ពុំសូវមានអ្នកហ៊ានប៉ះពាល់គាត់នោះទេ ប្រហែលជាគាត់អាចមានខ្នងបង្អែកធំគ្រាន់បើមើលទៅ ។
ករណីខាងលើ សង្ឈឹមថា បន្ទាប់មជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)ធ្វើការចេញផ្សាយ ប្រាកដជាមានអាជ្ញាធរមានមូលដ្ឋានចុះពិនិត្យ ជាពិសេសមន្ត្រីជំនាញរដ្ឋបាលដែលមាននាយៗខាងលើ ពិសេសនេះ លោក ចាន់ ឃៀង អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលផែនការងារទប់ស្កាត់ និងបង្រ្កាបមាខេត្តពោធិ៍សាត់នោះតែម្ដង ។ បញ្ហាខាងលើ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)បន្តតាមដាន និងស្រាវជ្រាវ សូមរង់ចាំអានបន្ត ៕