ខេត្តព្រះសីហនុ ៖ អគ្គិភ័យឆាបឆេះកុដិព្រះសង្ឃ នៅវត្តជោតញ្ញាណ ហៅវត្តលើ ត្រូវបានបងប្អូលប្រជាពលរដ្ឋក្បែរខាង និងកម្លាំងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងវត្តជោតញ្ញាណ ហៅវត្តលើ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលព្រះសង្ឃ កំពុងសឹង ពលរដ្ឋក្បែរខាងកំពុងដេកលង់លក់ ស្រាប់តែធំក្លិនឈ្ងៀម ហុយផ្សែងចេញពីកុដិព្រះសង្ឃ ឆាបឆេះចេញជាអណ្តាតភ្លើង បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្តចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង។
គ្រោះអគ្គិភ័យខាងលើ រងខូចខាតសម្ភារៈមួយចំនួនក្នុងកុដិ និងមិនឆេះរាលដាលទៅដល់កុដិផ្សេងទៀតឡើយ ហើយក៏មិនបង្កឱ្យព្រះសង្ឃ ពលរដ្ឋណារងរបួសដែរ ។ អគ្គិភ័យនេះដែរសមត្ថកិច្ចបានឲ្យដឹងថា គឺកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី៕
ដោយ៖ ជ្រោយពេជ្រ