នាយក WFP ទទួលបន្ទុកប៉ាឡេស្ទីនលោក Antoine Renard បានធ្វើការប៉ាន់ស្មានខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times នៅថ្ងៃទី 17 ខែតុលា ថា កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានប៉ាន់ប្រមាណថា វានឹងអស់ការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេលប្រហែលមួយសប្តាហ៍កន្លះ។
អង្គការសហប្រជាជាតិសម្រាប់ការសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) Philippe Lazzarini បានធ្វើការព្យាករណ៍គួរឱ្យព្រួយបារម្ភអំពីស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារតាមអាកាសជាប់ៗគ្នារបស់អុីស្រាអែល។ លោក Lazzarini បាននិយាយថា “ហានិភ័យពិតប្រាកដគឺថាយើងកំពុងឈានចូលដល់ដំណាក់កាលដែលភាពអត់ឃ្លាន ឬកង្វះអាហារូបត្ថម្ភ អាចក្លាយជាការពិត”។
លោកបានពណ៌នាពីហ្កាហ្សាថាជា«ដីដែលមិនអាចរស់នៅបាន»។ តំបន់ធំៗ នៃតំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំមុន។ បច្ចុប្បន្នអុីស្រាអែលកំពុងបង្កើនប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាភាគខាងជើង ដែលអង្គការសហប្រជាជាតិបានព្រមានថា មនុស្សរាប់សែននាក់កំពុងជាប់គាំង។
យោងតាមតំណាងរបស់ WFP និង UNRWA ប្រសិនបើគ្មានទំនិញជំនួយបន្ថែមទៀត និងមិនអាចទទួលបានទំនិញទាំងនេះទេ អាហារសម្រាប់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក្នុងមួយសប្តាហ៍ឬមួយសប្តាហ៍កន្លះនឹងអស់។ ពិសេសជាងនេះទៅទៀតនោះ ម្សៅគឺគ្រប់គ្រាន់ត្រឹមតែ 1 សប្តាហ៍ប៉ុណ្ណោះ។
អាមេរិកបានគំរាមកាត់ជំនួយយោធាដល់អុីស្រាអែល ប្រសិនបើប្រទេសនេះមិនបង្កើនជំនួយមនុស្សធម៌គ្រប់ទម្រង់សម្រាប់តំបន់ Gaza ក្នុងរដូវរងា៕ ដោយធីរីណា
រូបថត: AFP