តារាល្បីៗថៃជាច្រើននាក់ត្រូវបានចាប់ខ្លួន ពីបទឆបោកទ្រង់ទ្រាយធំ

ចែករំលែក៖

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ តារាសម្តែង Sam Yuranunt Pamornmontri, Kan Kantathavorn និង Min Pechaya ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឆបោកដ៏ធ្ងន់ធ្ងរមួយ។

លោក Akaradej Pimonsri ជំនួយការអគ្គស្នងការនគរបាលជាតិថៃ ជាប្រធានក្រុមស៊ើបអង្កេតករណីរបស់ The iCon Group បានបញ្ជាក់ថា តុលាការបានអនុម័តដីកាចាប់ខ្លួនចំនួន១៨នាក់ ក្នុងនោះមានតារា២រូប Sam Yuranunt Pamornmontri និង Kan Kantathavorn និងកំពូលតារាសម្តែង មីន ពេជ្រចាយ៉ា( Min Pechaya)។
គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែតុលា (ម៉ោងក្នុងតំបន់) ប៉ូលិសបានចាប់ខ្លួនមនុស្សសរុប ១២ នាក់ ក្នុងនោះមាន Sam Yuranunt, Min Pechaya និងប្រធានក្រុមហ៊ុន The iCon Group នេះបើយោងតាម គេហទំព័រ Prachachat ។ ពួកគេរៀបនឹងត្រូវនាំទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB)។
លោក Paul Waratphon Waratvorakul នាយកប្រតិបត្តិនៃ The iCon Group ត្រូវបានចាប់ខ្លួន ខណៈដែលគាត់កំពុងផ្តល់ការពន្យល់នៅការិយាល័យក្រុមប្រឹក្សាភិបាលការពារអ្នកប្រើប្រាស់។ ក្រោយមកលោក Paul Waratphon Waratvorakul ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនៅនាយកដ្ឋានប្រឆាំងបទល្មើស។
យោងតាម គេហទំព័រ Khaosod តារាសម្តែង Sam Yuranunt បាននិយាយថា គាត់កាន់តំណែងជាប្រធានផ្នែកស្រាវជ្រាវ (CRO) នាយកផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលនៃ The iCon Group ។ ការងាររបស់តារាសម្តែងនេះគឺដើម្បីណែនាំផលិតផលផ្សេងៗគ្នា និងណែនាំអ្នកវិនិយោគអំពីរបៀបប្រើប្រាស់ផលិតផល ប៉ុន្តែមិនមានសមត្ថកិច្ចក្នុងការសម្រេចចិត្ត។
កាលពីថ្ងៃទី១២ ខែតុលា កាសែតថៃ
រ័ាត់ បានចុះផ្សាយថា តារាលំដាប់ A របស់ថៃជាច្រើនរូបបានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុមួយទាក់ទងនឹង The iCon Group។ នេះគឺជាសាជីវកម្មដែលលក់ផលិតផលថែរក្សាសម្រស់ និងសុខភាព ប៉ុន្តែធ្វើតាមគំរូពហុកម្រិត។ មនុស្សជាច្រើនត្អូញត្អែរអំពី ទីផ្សារនាំចូលទំនិញរបស់ក្រុមនេះដើម្បីលក់បន្ត។ ប៉ុន្តែ មនុស្សទាំងនេះមិនអាចលក់ផលិតផលរបស់ពួកគេបានទេ ដែលនាំឱ្យមានការថយក្រោយ និងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ក្រុមនេះបានអញ្ជើញតារាល្បីៗជាច្រើនមកសហការដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប៉ូលិសថៃបាននិយាយថា នេះជាករណីធ្ងន់ធ្ងរ។
គេហទំព័រKhaosod បានរាយការណ៍ថា គិតត្រឹមរសៀលថ្ងៃទី16 ខែតុលា មនុស្សជាង 740 នាក់បានដាក់ពាក្យបណ្តឹងដែលតម្លៃនៃការខូចខាតសរុបឈានដល់ជាង 266 លានបាត (ជាង 8 លានដុល្លារ) ។
ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១២ តុលា Min Peechaya បានសម្រក់ទឹកភ្នែក និងសុំទោសជនរងគ្រោះ។ តារាសម្តែងរូបនេះគឺជានាយកទំនាក់ទំនងនៃសាជីវកម្មនេះហើយត្រូវបានគេហៅថា “ចៅហ្វាយ” ដោយបុគ្គលិកជាច្រើន។ ពន្យល់ថាគេហៅថាជាថៅកែនោះ មីន បញ្ជាក់ថា វាគ្រាន់តែជាការហៅដើម្បីបង្ហាញការគោរព។ Min បន្ថែមថា តាមកិច្ចសន្យានាងត្រូវបានគេអញ្ជើញឲ្យធ្វើជាអ្នកតំណាងសារព័ត៌មានដោយប្រាក់ខែមិនខ្ពស់ពេក។ នាងបានបញ្ជាក់ថា នាងមិនបានដឹងពីការងារ ឬដំណើរការរបស់សាជីវកម្មទេ។
តារាសិល្បៈល្បីៗមួយចំនួនទៀតក៏ពាក់ព័ន្ធជាមួយក្រុមនេះផងដែរ ដូចជា Boy Pakorn Chatborirak, Weir Sukollawat Kanarot, Pong Nawat, PP Krit Amnuaydechkorn… ទោះជាយ៉ាងនេះក្តី ជនខាងលើគ្រាន់តែចុះកិច្ចសន្យាផ្សព្វផ្សាយផលិតផលប៉ុណ្ណោះ មិនកាន់តំណែងដូច តារា៣រូប ដែលបានរៀបរាប់ខាងលើ។ ពួកគេភាគច្រើនបានបញ្ចប់កិច្ចសន្យាជាមួយក្រុមយូរមកហើយ៕ ដោយធីរីណា

...

រូប​ថត​: CIB

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print