មេឃត្រជាក់សោះ ! ឆ្លងប្រពន្ធ័ភ្លើងបណ្តាលឆាបឆេះរថយន្តម៉ាក camary បាឡែន ពណ៌ទឹក មាស របស់បុគ្គលិក ខារ៉ាអូខេ មានហេង ខូចទាំងស្រុង !

ចែករំលែក៖

ខេត្តកែប ៖ ថ្ងៃនេះ ! ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ៖ ខ្យល់បក់ មកពីទិសឦសាន មានល្បឿនមធ្យម ២,៥០ ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ។

តាមពិតមេឃត្រជាក់ដែរទេ ចុះហេតុចំថ្ងៃស៊យ គឺរថយន្តម៉ាក camary បាឡែន ពណ៌ទឹក មាស របស់បុគ្គលិក ខារ៉ាអូខេ មានហេង ឆ្លងប្រពន្ធ័បណ្តាលឆាបឆេះអស់ទាំងស្រុង ។

សូមបញ្ជាក់ថា ៖ ហេតុការនេះបានកើតឡើង នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០ ២៤ វេលាម៉ោង ៦.០០ នាទីព្រឹក មានករណីឆេះរថយន្ត ១ គ្រឿង ទិសដៅ ពីជើង ទៅ ត្បូង លើផ្លូវជាតិលេខ ៣៣ អា ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១. ២ ត្រង់ចំណុចចាងណាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

រថយន្តម៉ាក camary បាឡែន ពណ៌ទឹក មាស ពាក់ផ្លាកលេខ ភ្នំពេញ 2G. 8332 ម្ចាស់ រថយន្តឈ្មោះ ស្រី កា ភេទ ស្រី អា យុ ៣១ ឆ្នាំ មុខរបរបុគ្គលិក ខារ៉ាអូខេ មានហេង ស្នាក់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប(ពុំមានរងរបួសទេ) អ្នករួមដំណើរមានចំនួន ៥ នាក់រួមមាន ៖
១.ឈ្មោះ ស្រី ពេជ្រ។
២.ឈ្មោះ ស្រី ខួច ។
៣.ឈ្មោះ ស្រី ណែត។
៤.ឈ្មោះ ស្រី មុី ។
៥.ឈ្មោះ ពន្លក ។ អ្នកទាំង ៥នាក់ ស្នាក់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប(ពុំមានរងរបួសទេ មូលហេតុរថយន្តឆ្លងប្រព័ន្ធភ្លើង បណ្តាលអោយឆេះខូចខាត់ទាំងស្រុងតែម្តង គួរឱ្យសោកស្តាយបំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print