សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ក្នុងនាមគណបក្សប្រជាជនកម្ពុជា​ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក​ ហៃ វណ្ណា​ ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា​ ក្នុងនាមគណបក្សប្រជាជនកម្ពុជា​ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​លោក​ ហៃ វណ្ណា​ ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន​ កាលពីថ្ងៃ១៨​ ខែសីហា​ ឆ្នាំ​២០២៤​ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជននិងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិដែលខឹង
សម្បាចំពោះលោកហៃ វណ្ណាកន្លងមកនិងបញ្ចប់ការខឹងសម្បានេះ​ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់
កម្ពុជា។​ សម្ដេចតេជោ​ សង្ឃឹមថាបងប្អូនផ្សេងទៀតនឹងយកគំរូតាមលោក​ ហៃ វណ្ណា​ ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។

បន្ថែមពីនេះ​ សម្ដេច​តេជោ​ បានបញ្ជាក់ថា​ សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print