រថយន្តម៉ាក JAC បេីកបុករថយន្តម៉ាក ALPHARD ក្រឡាប់ផ្ងាជេីង

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិកូរ៉េម្នាក់ បើករថយន្តឆ្លងផ្លូវបំបែកជាបួន ខ្វះប្រុងប្រយ័ត្នជ្រុលបុក រថយន្តរបស់ជនជាតិចិន ពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងការខូចខាត។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០និង ៤០នាទីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរគល់ស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៍មានពីសន្តិសុខក្បែរគល់ស្ពានហង្សបានប្រាប់ឱ្យដឹងថា គេឃើញមានបុរសជានជនជាតិកូរ៉េម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក JAC ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AO- 5201 បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ សុភមង្គល ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តខាងលើបានឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0082 ចំទ្វារខាងស្តាំពេញទំហឹង បើកដោយជនជាតិចិន ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឱ្យរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ វៀចចេញពីជួរ រីឯរថយន្តក្រឡាប់ រងការខូចខាតស្ទើរទាំងស្រុង ។

...

ក្រោយពេលកើតហេតុ ដោយតំណាងភាគីទាំងសងខាង ជជែកយកឈ្នះរៀងខ្លួន សមត្ថកិច្ចសម្រេចទាក់ទងទៅកាន់ជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយករថយន្តទាំង០២គ្រឿង ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ អត្ថបទ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print