អ្នករត់ឡំប្រឺតាម្នាក់បានគាំងបេះដូងស្លាប់ នៅមុខឱសថស្ថានប៉ារីសហ្វាម៉ា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានអាការៈមិនស្រួលខ្លួនបានបេីកឡំប្រឺតាមកទិញថ្នាំលេប តែជាអកុសលបានគាំងបេះដូងស្លាប់នៅមុខឱសថស្ថានបារីសហ្វាម៉ា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

    ជនរងគ្រោញមានឈ្មោះ ថាំង រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់ឡំប្រឺតា បច្ចុប្បន្នរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    យោងតាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្ដីរបស់បានតេទូរស្ទព័ប្រាប់ថាមិនស្រួលក៏បានបេីកឡំប្រឺតា (ភាគច្រេីនពលរដ្ឋហៅកង់បីឥណ្ឌា) ពណ៌សរ ពាក់ផ្លាកលេខភ្នំពេញ 1LB. 2319 មកទិញថ្នាំលេបនៅទីតាំងកើតហេតុខាងលើ។ 

    បេីតាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងដែរថា មុនកេីតហេតុគេឃើញបុរសម្នាក់បានចុះពីលើឡំប្រឺតា ទាំងមានអាការៈមិនស្រួលខ្លួននិងដួលលេីឥដ្ឋ ហេីយពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះផងដែរដោយបានយកជនរងគ្រោះខាងលើកៅអីនិងធ្វើចលនាបេះដូង រួចក៏បានទំនាក់ទំនងទៅរថយន្ដសង្រ្គោះបន្ទាន់ តែជាអកុសលជនរងគ្រោះខាងលើក៏គាំងបេះដូងស្លាប់បាត់ទៅ ។ 

    ក្រោយពេលកើតហេតុមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសព។ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញបញ្ជាក់ថាសពជនរងគ្រោះខាងលើស្លាប់ដោយសារគាំងបេះដូង រួចធ្វេីកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print