ទីបំផុតតំណាងអយ្យការសម្រេចចោទប្រកាន់ លោក កាម៉ារូទីន ស៊ូហៃមី ដែលរំលោភសិស្សស្រី ជាផ្លូវការហើយពីបទ…

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការបានចោទប្រកាន់លេីជនត្រូវចោទចំនួនពីបទល្មើស ១- ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មេីស តាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ ២- ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និង ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ ឈ្លោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ ឆ្នាំ មុខរបរ ជា អ្នកគ្រប់គ្រង អន្តេវាសិកដ្ឋានសិស្សនារី នៃសាលារៀនអាន់នៀក ម៉ះ ភ្នំពេញ ដែលស្ថិតនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានចាត់បញ្ជូនអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាស នាឥស្លាមកម្ពុជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ពាក់ពន្ធការចោទប្រកាន់ករណីបៀតបៀនរាងកាយ និងរំលោភបំពានកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេ ញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើង បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យសមត្តកិច្ចនគរបាល កោះហៅជនសង្ស័យយកទៅសាកសួរ នៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។ ក្រោយពីមានការផ្សព្វផ្សាយបង្ហោះលើបណ្តាញសង្គម ដោយចោទប្រកាន់ថា លោក កាម៉ារូទីន ស៊ូហៃមី ជាប់ពាក់ពន្ធនិងករណីបៀតបៀនរាងកាយ និង រំលោភបំពានកុមារី ជាសិស្សសាលាខ្មែរឥស្លាម ។ គួរបញ្ជាក់ថា បន្ទាប់ពីមានការព័ត៌មានខាងលើនេះ សមត្តកិច្ចនាយកដ្ឋាននគ របាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកការស្រាវជ្រាវ និងរកឃើញកុមារីសិស្សសាលាខ្មែរឥស្លាម ដែលជាជនរងគ្រោះចំនួន០៤ នាក់ “អាយុ១៣ ឆ្នាំម្នាក់ អាយុ១៤ ឆ្នាំម្នាក់ និង អាយុ១៥ ឆ្នាំ ២ នាក់” ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវៈ ក្នុងនោះជនរងគ្រោះបានដាក់ពាក្យបណ្តឹង០២ នាក់ មិនដាក់បណ្តឹង ០២ នាក់ និងសាក្សី០៤ នាក់ ផ្សេងទៀត បានចូលបំភ្លឺផ្តល់ព័ត៌ មានជូនសមត្តកិច្ច ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ សង្ស័យត្រូវបានសមត្តកិច្ចនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យជាផ្លូវការ តាមការអនុញ្ញាតពីស្ថប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោយពីឃាត់ខ្លួនសមត្ថកិច្ច បានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះលោក ឧកញ៉ា សុះ កំ រី បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមឲ្យដឹងថា«ខ្ញុំអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម កម្ពុជា សូមជម្រាបជូនសាធារណៈជនជ្រាបថា ៖ ខ្ញុំបានឃើញ ពាក្យចចាមអារ៉ាម និងការចែកចាយបង្ហោះតាមបណ្តាញសង្គមអំពីករណីសិស្សនារីត្រូវបានរំលោភបំពាននៅសាលារៀន អាន់ នៀក ម៉ះភ្នំពេញ ដែលមានពាក់ពន្ធដល់កូនប្រុសរបស់ខ្ញុំ ឈ្មោះ សូហៃមី ជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ។

បន្ទាប់ពីបានទទួលដំណឹងនេះ ខ្ញុំបានសាកសួរកូនប្រុសរបស់ខ្ញុំ ជាច្រើនលើកដើម្បីរកការពិត ហើយគាត់បានបដិសេធថា គាត់ មិនបានប្រព្រឹត្តដូចពាក្យចចាមអារ៉ាមនោះទេ “ខ្ញុំគាំទ្រក្នុងការរកការពិត ដើម្បីផ្ដល់យុត្តិធម៌ ជូនដល់ជនរងគ្រោះ” ។

បច្ចុប្បន្ន ជនត្រូវចោទ ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅល្ងាចថ្ងៃខែឆ្នាំដដែលនេះ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print