រយៈពេល ១៩ថ្ងៃ ខែតុលា! រកឃើញយានយន្តល្មើសសរុបចំនួន ៣,៣៥៩គ្រឿង​ ១៤៧គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលរយៈពេល ១៩ ថ្ងៃ ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៤ ខណៈ​យានយន្តបានចូលគោលដៅចំនួន ៤,៥៥០គ្រឿង, រថយន្តធំ ៨៣គ្រឿង, រថយន្តតូច ១,៧៨៣គ្រឿង, ម៉ូតូ ២,៦៨៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៣៥៩គ្រឿង, រថយន្តធំ ៥១គ្រឿង, រថយន្តតូច ១,១៦១គ្រឿង និងម៉ូតូ ២,១៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

ជាក់ស្ដែង​នៅរសៀល​ថ្ងៃ​ទី​១៩​ ខែតុលា​នេះដែរ​ នាយកដ្ឋាននគរបាលចរាចរណ៍​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៤៩គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២៧គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ១០២គ្រឿង និងម៉ូតូ ២២១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៤៩គ្រឿង, រថយន្តធំ ៤ គ្រឿង, រថយន្តតូច ៦៣គ្រឿង និងម៉ូតូ ១៨២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print