អ្នកនាំពាក្យក្រសួងសាធារណការ ៖ ហេតុអ្វីចាំបាច់មានឆៀកចល័ត?

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា ៖ ហេតុអ្វីចាំបាច់មានឆៀកចល័ត?

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា ៖ ការដាក់គោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ឬឆៀកចល័ត មានគោលបំណងបង្ខិតសេវាសាធារណៈឱ្យបានជិតប្រជាពលរដ្ឋ និងជួយសម្រួលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជូនប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្តដែលពុំមានមណ្ឌលត្រួតពិនិតលក្ខណ:បច្ចេកទេសយានយន្តអចិន្ត្រៃយ៍។
បច្ចុប្បន្ននេះ យើងមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)កំពុងដំណើរការចំនួន ២២ទីតាំង គឺនៅរាជធានីភ្នំពេញចំនួន ៨ទីតាំង នៅតាមបណ្តាខេត្តចំនួន ១៤ទីតាំង រួមទាំងម៉ាស៊ីនឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាដល់ខេត្តចំនួន៩ ដែលគ្មានមណ្ឌលឆៀករួមមាន៖ ត្បូងឃ្មុំ, មណ្ឌលគិរី, ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និងព្រែវែង។
គួរបញ្ជាក់ថា ៖ គិតត្រឹមរយៈពេល៦ខែឆ្នាំ២០២៤(ចាប់ពីខេមករា-ខែមិថុនា)មានរថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)បានចំនួន ២២៨.៥៥៨គ្រឿង ខណៈដែលរយៈពេល៩ខែឆ្នាំ២០២៤(ចាប់ពីខែមករា-ខែកញ្ញា)មានរថយន្តមកឆៀកបានចំនួន ៣៧០.៧៣៤គ្រឿង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print