ចៅក្រមសម្រេច ឃុំខ្លួន ជនត្រូវចោទ ល្មោភកាម ឈ្មោះកាម៉ារូទីន ស៊ូហៃមី ដែលរំលោភសិស្សស្រី ជាបណ្តោះអាសន្នហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន ជនត្រូវចោទ ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២បទល្មើស ១- ពីបទ រំលោភសេេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មេីស តាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ ២- ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និង ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានចាត់បញ្ជូនអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាស នាឥស្លាមកម្ពុជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ពាក់ពន្ធការចោទប្រកាន់ករណីបៀតបៀនរាងកាយ និងរំលោភបំពានកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

...

បច្ចុប្បន្នជនត្រូវចោទ ល្មោភកាម ម្នាក់នេះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ព្រៃ ស (ម១) ជាបណ្តោះអាសន្នរងចាំថ្ងៃកំណត់បើក សវនាការ ជំនុំជំរះ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print