ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេបាសាក់ មានសភាពហើមស្អុយរលួយ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលវេលាម៉ោង១០ព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិជំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលគេឃេីញសពស្ត្រីម្នាក់ដែលមានសភាព ហេីមរលួយស្អុយអណ្ដែតទឹកទន្លេបាសាក់ ឃេីញក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឲ្យចុះមកពិនិត្យ។ បន្ទាប់ពីបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុឃេីញមានសពស្ត្រីខាងលេីអណ្តែតទឹករួចបានកទាក់ទងអ្នកនេសាដើម្បីអូសសាកសពយកមកលើគោក រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យនៃស្នងការនគរបាល រាជធានីភ្នំពេញ ចុះពិនិត្យសពស្លាប់មកពីមូលអ្វី។
បើតាមការសន្និដ្ឋានពីរសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យនៃស្នងការនគរបាលរាជធានីភ្នំពេញបានសន្និដ្ឋានថាសពស្ត្រីរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែនពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ ហើយសពយកទៅតម្កល់នៅវត្តនៅវត្តចំពុះក្អែក ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ