ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ៦នាក់ និងបានកើតឡើងចំនួន ៩លើក។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៩លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រី ១នាក់), រងរបួសសរុប ៦នាក់ (ស្រី ៤នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ៤នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), បត់គ្រោះថ្នាក់ ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់)៕ដោយ៖តារា