ប្រជាពលរដ្ឋអតីតយុវជន៦២៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញ ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ទី​២១ ខែតុលា​ ឆ្នាំ២០២៤​ មន្ត្រីរាយការស្ថាប័នជំនាញពាក់ព័ន្ធ ខេត្តពោធិ៍សាត់ ក្រោមវត្តមាន លោក ខូយ​ រីដា​ អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ បានជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូន អ៊ុំ ពូ មីង អតីតយុទ្ធជនចំ៦២៨គ្រួសារ ដែលរស់នៅភូមិប៊ុនរ៉ានី សែនជ័យ(ដំណាក់ត្រយឹង)ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះបាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីផ្ដល់ជូន ។

បងប្អូនប្រជាពលរដ្ឋអតីតគ្រួសារយុទ្ធជនទាំងចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ខាងលើ មើលទៅពោធិ៍ពេញទៅដោយសម្រស់ធម្មជាតិស្រស់បំព្រង ។

អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ លោក ខូយ​ រីដា និងជាប្រធានគណៈកម្មាធិការសខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគិតគួរព្រួយបារម្ភជានិច្ចចំពោះប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាត ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ សម្តេចតែងតែផ្តល់អនុសាសន៍ផ្តាំផ្ញើរឱ្យយើងខ្ញុំគិតគូរដោះស្រាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់ពេលវេលា ប្រកបដោយអនុវត្តតាមទិសពាកស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

...

ក្នងពិធីសំណេះសំណាល និងចែកជូនអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មានមន្រ្តីរាជការ ស្ថាប័នជំនាញពាក់ព័ន្ធយ៉ាងច្រើនកុះករ ក្រោមវត្តមាន អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ ដោយម្នាក់ៗមានទឹកមុខសប្បាយរីរាយខាងលើ ទទួលបាន អង្ករ២០គីទ្បូក្រាម មី១កេស បើទោសជាអំណោយតិចតួចក្ដីលោក ខូយ រីដា អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋអតីតគ្រួសារយុវជនទាំងអស់ មករស់នៅឲ្យបានជាប់លាប់ និងប្រកបការដាំដុះដំណាំ ដើម្បីអាចលើកស្ទួយជីវភាពគ្រួសារបន្ថែម និងប្រកបដោយបរិស្ថានល្អផងដែរ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print