បង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងនៅខណ្ឌមានជ័យឃាត់មនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ៖​ ទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការខណ្ឌមានជ័យចុះបង្ក្រាប​នឹងឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ដកហូតសម្ភារៈមួយចំនួន។

ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៉ីសងខាងលេីនេះបានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៤​ នៅភូមិក្បាលទំនប់​ សង្កាត់បឹងទំពុន​២​ ខណ្ឌមានជ័យ។

...

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ដោយទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា​ ទីតាំងខាងលេីបានលួចបេីកល្បែងស៉ីសងដោយខុសច្បាប់ទេីបកម្លាំងអាជ្ញាធរចុះសេីបអង្កេតស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបជាក់ស្តែងតែម្តង។
ក្នុងរង្វង់ប្រតិបត្តិការខាងលេីកម្លាំងអាជ្ញាធរ​ ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់​ ក្នុងនោះស្រី២នាក់​ នឹងដកហូតកុំព្យូទ័រចំនួន១០គ្រឿង​ យកទៅរក្សាទុករងចាំចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print