ប្រទេសចិនបង្ហោះផ្កាយរណប Tianping -3 ដោយជោគជ័យ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅវេលាម៉ោង ៨ និង១០ នាទីព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៤ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប Tianping-3 ដោយជោគជ័យដោយប្រើរ៉ុក្កែតដឹកជញ្ជូន Longmarch-6 នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan។ ផ្កាយរណបនេះបានចូលគន្លងតារាវិថីដែលគ្រោងទុកដោយរលូន បេសកកម្មបង្ហោះលើកនេះទទួលបានជោគជ័យជាទីគាប់ប្រសើរ។

   គេហទំព័រ «CCFR China state-controlled media » ថា ៖ ផ្កាយរណបTianping-3 មានមុខងារប្រើសំរាប់ត្រួតពិនិត្យបរិក្ខារ៉ាដាលើផ្ទៃដីនិងវាស់ស្ទង់ RCS ដើម្បីផ្តល់ការគាំទ្រដល់ការធ្វើពិសោធលើបរិក្ខាអុបទិកលើផ្ទៃដី និងពិសោធលើការរុករកនិងតាមដានលំហបរិយាកាសគន្លងទាប សំដៅផ្តល់សេវាកម្មដល់ការវាស់ស្ទង់លំហបរិយាកាស និងកែតម្រូវម៉ូដែលព្យាការណ៍តាមគន្លងតារាវិថី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print