នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ចូនជនសង្ស័យ៥នាក់ ដែលធ្វើសកម្មភាពឆក់៥ករណី ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនក្រុមជនសង្ស័យ៥នាក់ ដែលតែងធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវបណ្តាលអោយជនរងគ្រោះជាច្រើននាក់មានរបួស ទៅតុលាការក្រោយពីបង្ក្រាបបាន។

គួរបញ្ជាក់ផងដែរថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៤  កន្លងទៅនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាពីលោកស្នងការរង  ប៊ុន សត្យា លោកស្នងការរង លី ប៊ុនអេង ,លោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ និងបានឃាត់ខ្លួនជនសង្ស័យ៥នាក់ជា បន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងករណីឆក់ កាបូបនិងទូរស័ព្ទចំនួន០៥ករណីផ្សេងគ្នា។ 

នគរបាលបានអោយដឹងទៀតថា ករណីទី១៖ លួចយកកាបូបនៅចំណុចផ្លូវលំ ភូមិព្រែកទាល់ សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៦:០៥ទៀបភ្លឺ។ ករណីទី២៖ លួចយកកាបូបនៅចំណុច ផ្លូវលំ សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨:៣០យប់។  ករណីទី៣៖ លួចយកកាបូបនៅចំណុច ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៦:១៥ព្រឹក។ ករណីទី៤៖ ឆក់យកកាបូប និងទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលើដងផ្លូវ២៧១ ភូមិ០១ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:១៣ទៀបភ្លឺ។ ករណីទី៥៖ ឆក់យកថង់ខ្មៅនៅចំណុចផ្លូវស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី… ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៦:២៥ទៀបភ្លឺ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print