អ្នកនាំពាក្យសាលាដំបូងខេត្តកំពត​ ប្រកាសចំណាត់ការនីតិវិធីច្បាប់លើករណីក្មេងទំនើងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ម៉ូតូ)

ចែករំលែក៖

ខេត្ត​កំពត​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត កាលពីល្ងាចថ្ងៃទី​២២​ ខែតុលា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន ឱ្យបានជ្រាបថានៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពត បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៨៥៦ ចុះថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តកំពត ទាក់ទិននឹងក្មេងទំនើងចំនួន១០នាក់ ១.ឈ្មោះ ជឹម ជ័យវីរៈ ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ ម៉ា សុនសុវណ្ណឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ ៣.ឈ្មោះ ផន ពិសិដ្ឋ ភេទប្រុស អាយុ ១៤ឆ្នាំ ៤.ឈ្មោះ វ៉ាត វ៉ៃ ភេទប្រុស អាយុ១៤ឆ្នាំ ៥.ឈ្មោះ គួន រឹងដារ៉ាវតី ភេទប្រុស អាយុ១៦ឆ្នាំ ៦.ឈ្មោះ ផន វិបុល ហៅរាជ ភេទប្រុស អាយុ១៤ឆ្នាំ ៧.ឈ្មោះ ទេព ម៉ានីត ភេទប្រុស អាយុ២១ឆ្នាំ ៨.ឈ្មោះ ខាន់ វណ្ណៈ ភេទប្រុស អាយុ ២០ឆ្នាំ ៩.ឈ្មោះ លន រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ និង១០.ឈ្មោះ ទន់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានចោទ ប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិស្រែកាន់ខាងកើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែង និងឱ្យផ្តន្ទាទោសតាម មាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមជម្រាបជូនសាធារណៈជនថា៖​ ក្រោយពីក្រុមក្មេងទំនើង បានបង្កហេតុ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានប្រើដាវ កាំបិត និងដុំថ្ម កាប់វាយនិងគប់ ទៅលើម៉ូតូចំនួន ០២គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ សៀក ប៊ុនលាភ ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ សួស គឹមសាន្ត ភេទស្រី អាយុ៤០ឆ្នាំ បណ្តាលឱ្យរងការខូចខាតជាច្រើន។ ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលបានចុះស្រាវជ្រាវ និងកំណត់ អត្តសញ្ញាណជនល្មើស ឈានដល់ឃាត់ខ្លួនបានជនត្រូវចោទចំនួន០៣នាក់ មាន១.ឈ្មោះ ម៉ា សុខសុវណ្ណឧត្តម ២.ឈ្មោះ ជឹម ជ័យវីរៈ និង៣.ឈ្មោះ ផន ពិសិដ្ឋ ព្រមទាំងកសាងសំណុំរឿងបញ្ជូនមក អយ្យការអមសាលាដំបូងខេត្តកំពត ដើម្បី ចាត់ការតាមច្បាប់។ ចំណែកឈ្មោះ វ៉ាត វ៉ៃ ឈ្មោះ គួន រ៉ងដារ៉ាវតី ឈ្មោះ ផន វិបុល ហៅរាជ ឈ្មោះ ទេព ម៉ានីត ឈ្មោះ ខាន់ វណ្ណៈ ឈ្មោះ លន រិទ្ធី និងឈ្មោះ ទន់ វិសាល ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

បន្ទាប់ពីចៅក្រមស៊ើបសួរ បានសួរចម្លើយជនត្រូវចោទឈ្មោះ ម៉ា សុនសុវណ្ណឧត្តម ឈ្មោះ ជឹម ជ័យវីរៈ និង ឈ្មោះ ផន ពិសិដ្ឋ (អមដោយមេធាវីការពារសិទ្ធិ) ព្រមទាំងបានពិនិត្យភស្តុតាង នានា ដែលមានក្នុងសំណុំរឿង ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទទាំងបីនាក់ខាងលើ នៅពន្ធនា គារខេត្តកំពត ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។

...

បន្ទាប់មកទៀតបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួសលេខ ៤១៨៨ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវសាវតារជាតិរបស់ឈ្មោះ វ៉ាត វៃ ឈ្មោះ គួន និងដារ៉ាវតី ឈ្មោះ ផន វិបុល ហៅរាជ ឈ្មោះ ទេព ម៉ានីត ឈ្មោះ ខាន់ វណ្ណៈ ឈ្មោះ លន រិទ្ធី និងឈ្មោះ ទន់ វិសាល ដែលបានគេចខ្លួនបាត់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print