អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ហេតុអ្វីចាំបាច់គិតគូរពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី?

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានប្រើប្រាស់ និងឆ្លងកាត់ការធ្វើវិសោធនកម្មជាបន្តបន្ទាប់ ដើម្បីឱ្យស្របនឹងបរិបថសង្គមជាត់ស្តែង ជាពិសេសឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យយានយន្ត និងការចរាចរណ៍ដ៏សំបូរបែបរបស់បងប្អូនប្រជាពលរដ្ឋ។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ ការកែសម្រួលតាមរយៈវិសោធនកម្មលើលពី៥០ភាគរយ តម្រូវឱ្យរៀបចំសេចក្តីព្រាងច្បាប់ថ្មីតែម្តង ដោយក្រសួងសាធារណការ និងដឹកជញ្ជូនជាម្ចាស់ករណី ដែលត្រូវគិតគូរ យកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។
មកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលធាតុចូលជាច្រើនពីភាគីពាក់ព័ន្ធ ដែលរួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីស្តីការគណៈរដ្ឋមន្ត្រី(ក្រុមការងារអន្តរក្រសួង)។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានព្រាងតាំងពីឆ្នាំ២០២០មកម្លេះ ដោយបានដាក់ជូនក្រសួងមហាផ្ទៃរួចរាល់ និងបានប្រជុំជាមួយអ្នកជំនាញទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងនឹងត្រូវប្រជុំឆ្លងគណៈរដ្ឋមន្ត្រី ចុងក្រោយត្រូវឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភា។

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះមានសារៈសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយចំនួនអ្នកស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលនឹងកាត់បន្ថយទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះ​ លោកអ្នកនាំពាក្យ​ ក៏ចង់រំលឹកពីសាវតានៃការរៀបចំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៖
១- មុនដំបូង យើងប្រើក្រិត្យច្បាប់៣៨ កិច្ចសន្យាដឹកជញ្ជូន សម័យរដ្ឋកម្ពុជា
២- នៅឆ្នាំ ២០០៧ បានបង្កើតជាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(ព្រាងតំាងពីឆ្នាំ១៩៩៧)
៣- នៅឆ្នាំ ២០១៧ បានចេញវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(វិសោធនកម្ម ៨ មាត្រា) ព្រាងតំាងពីឆ្នាំ ២០១៥
៤- នៅឆ្នាំ ២០២៤ បច្ចុប្បន្នកំពុងតែឆ្លងក្រុមប្រឹក្សាអ្នកច្បាប់គណៈរដ្ឋមន្រ្តី(ព្រាងតំាងពីឆ្នាំ ២០២០) ។
ជាសរុប៖ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺមិនមែនជាច្បាប់ថ្មីទើបតែកើតឡើងនោះទេ។​ សូមអរគុណ។

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print