ខេត្តស្វាយរៀង: យ៉ាងហោចណាស់ បុរស២នាក់បានរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ គួអោយរន្ធត់ រវាងម៉ូតូបុកនិងរថយន្តLEXUS RX 400 ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទងក្បាល ព្រលប់នៅស្រុកកំពង់រោទិ៍។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦ និង៥៥នាទី ព្រលប់ ថ្ងៃទី២២ខែ
តុលា ឆ្នាំ២០២៤ លើផ្លូវ៣១៤-D នៅ
ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥-៦ចំណុចភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះ មានឈ្មោះ ឆោម សា អាយុ២៤ឆ្នាំមុខរបរកម្មករ
សំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិព្រៃសាគុំឃុំព្រៃធំស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងនិងអ្នករួមដំណើរឈ្មោះ ឆោម សុភាព
អាយុ ២១ ឆ្នាំ មុខរបរកម្មករសំណង់ ខណៈម៉ូតូម៉ាក ម៉ាកហុងដាឌ្រីមពណ៍ខ្មៅ ផលិតឆ្នាំ២០០២ គ្មានស្លាកលេខខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនៅឡើយខណះក្រោយកើតហេតុឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តម៉ាក លិចហ្ស៊ិស អរអ៊ិច ៤០០អេច (LEXUS RX 400h) ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង ២C-៦២៦៣ រត់គេខ្លួនបន្សល់តែរថយន្តនៅនឹងកន្លែង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៍ខ្មៅ ផលិតឆ្នាំ២០០២ គ្មានស្លាកលេខ ធ្វើដំណើរលើផ្លូវ៣១៤-D នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥-៦ ដោយមិនប្រកាន់ស្តាំ ក៏បុកជាមួយរថយន្តម៉ាក លិចហ្ស៊ិស អរអ៊ិច ៤០០អេច (LEXUS RX 400h) ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង ២C-៦២៦៣ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន បុរសរងគ្រោះទាំង២នាក់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យចំពោះរថយន្តនិង ម៉ូតូ ត្រូវបានសមត្ថកិច្ចកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពន្លា ធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីដោះស្រាយតាមច្បាប់៕
ដោយ៖ សុថាន