ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធទី២៣ ខែតុលា ឆ្នាំ២០២៤នេះ សូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និស្សិត និងសាធារណជនជ្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រោមការគាំទ្រ ដោយអង្គការអន្តរជាតិខាងការងារ ដើម្បីរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រមទាំងរៀបចំឱ្យមានការដាក់ពាក្យតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh។
ព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
-បង្កើតជាវេទិកាដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យ ស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សា យោបល់អាជីព ការងារ និងវិជ្ជាជីវៈ
-បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលា ដែលចូលរួមចែករំលែកដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យការងារតាំងបង្ហាញរ៉ូបូតកាហ្វេ ដែលជាស្នាដៃរបស់សិស្ស-និស្សិតសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
-តាំងបង្ហាញបញ្ជារផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិច ដែលបង្កើតឡើងដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រីក និងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង
-បង្កើតជាវេទិកា តភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោម ក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួមពិព័រណ៍ ការងារ និងផលិតភាពជាតិ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ Hotline: ១២៩៧/១២៨៦ ឬលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨/ ០១៧ ៨៧១ ៨០៧។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរក ការងារ សិស្ស-និស្សិត និងសាធារណជនជ្រាបជាព័ត៌មាន៕ដោយ៖តារា