លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៣ តុលា មានចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥១នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៣នាក់(ស្រី ៤នាក់)

+ប្រើប្រាស់ ១២ករណី ឃាត់ ២៤នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែតុលា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១៤០,៩០ក្រាម។

លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៦អង្គភាព 

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៧ក្រាម។

២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២០,៩២ក្រាម។

៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៧ក្រាម។

៤ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,០៥ក្រាម។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៩ករណី ឃាត់ ១៦នាក់ ស្រី ២នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ២២នាក់ ស្រី ១នាក់ ចាប់យកIce ៦,២៩ក្រាម។

៦ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

PM : ១អង្គភាព

១ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,២០ក្រាម ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print