ភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០៣គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៧៨គ្រឿង និងម៉ូតូ ២២២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៣៨គ្រឿង, រថយន្តធំ ៣ គ្រឿង, រថយន្តតូច ៤៨គ្រឿង និងម៉ូតូ ១៨៧គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ ថ្ងៃ ពីថ្ងៃទី១-២៣ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៥,៩១៩គ្រឿង, រថយន្តធំ ១០៨គ្រឿង, រថយន្តតូច ២,១៦១គ្រឿង, ម៉ូតូ ៣,៦៥០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៤៥៥គ្រឿង, រថយន្តធំ ៦៨គ្រឿង, រថយន្តតូច ១,៤១៨គ្រឿង និងម៉ូតូ ២,៩៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ ៖ សិលា