លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាលនិងសំណេះ សំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត

ចែករំលែក៖

ខេត្តកណ្ដាល÷នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាល និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនា មហាជនខេត្ត នៅសាលប្រជុំគណបក្ស។  អញ្ជើញចូលរួមអមគណៈអធិបតីរួមមាន ឯកឧត្តម គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ ក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ៤៨៩នាក់។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ប្រធានគណៈប្រចាំការ និងការប្តេជ្ញាចិត្តរបស់ ប្រធានគណៈមហាជនខេត្ត លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តដែលបានខិតខំប្រឹងប្រែង និងបន្តអនុវត្តកិច្ចការងារតាមទំនួលខុសត្រូវ រួមទាំងសម្រេចបាននូវសមិទ្ធភាពនានា។  លោកបញ្ជាក់ថា ភាពជោគជ័យនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលឆ្នាំ២០២៣កើត ចេញពីការជឿទុកចិត្តរបស់ប្រជាជន មកលើគណបក្ស និងការខិតខំប្រឹងប្រឹងរបស់សមាជិក សមាជិកាម្នាក់ៗ ក្នុងការនាំយកជ័យជំនះជូនគណបក្ស។ 

លោកបានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជន គឺការផ្តល់នូវជំនឿទុកចិត្តទៅលើកម្មវិធីនយោបាយ ក៏ដូចជាការគាំទ្រនូវបេក្ខភាពដឹកនាំដែលចេញពីគណបក្សប្រជាជនកម្ពុជា។  ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិ បាលនីតិកាលទី៧ សម្រេចបាន ដោយលោកបានគូស បញ្ជាក់ថា សមិទ្ធផលនៃការដឹកនាំរាជរដ្ឋាភិបាលរយៈ ពេល ១ ឆ្នាំមកនេះ បានបង្ហាញពីសមត្ថភាពរបស់សម្តេចមហាបវរធិបតី យ៉ាងច្បាស់ ក្នុងការថែរក្សា និងបន្តបេសកកម្មដឹកនាំប្រទេសជាតិ ក្រោមម្លប់នៃសុខសន្តិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print