សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានឆ្លងកាត់ទុក្ខលំបាកអ្វីខ្លះកាលពីអតីតកាល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាយើងបានឆ្លងកាត់នូវសង្រ្គាមហែកហួរ និងធ្លាប់ជាវាលពិឃាតក្នុងអំឡុងទស្សវត្សទរ៍ទី៧០ ជាតំបន់អសន្តិសុខ និងជាចំការមីនដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្នប្រទេសយើងបានប្រែក្លាយជាមុខមាត់ថ្មីមានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយ និងអាចធ្វើដំណើរបានគ្រប់ពេលវេលាគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យបារម្ភទៀតឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តដោយជោគជ័យនៃយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាលដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យទាំងវិស័យនយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូមុខមាត់ថ្មីទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល គ្មានបំណងណាមួយ ធ្វើឱ្យប្រទេសបាត់បង់ទឹកដីនោះទេ មានតែប្រឹងប្រែងធ្វើឱ្យប្រទេសរឹងមាំ និងមានសេដ្ឋកិច្ចខ្ពស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល មិនដែលមានគំនិតម្ដងណា នៅក្នុងការធ្វើបាត់បង់ទឹកដី អធិបតេយ្យភាព ប៉ុន្ដែផ្ទុយទៅវិញ មានតែធ្វើឲ្យយើងខ្លាំង ពង្រឹងអធិបតេយ្យភាព ពង្រឹងទឹកដីរបស់យើង ពង្រឹងប្រជាពលរដ្ឋរបស់យើងឲ្យខ្លាំង»។
បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានតែពង្រឹងឲ្យខ្លាំង តាមរយៈការថែរក្សាឲ្យបាននូវសុខសន្ដិភាពស្ថេរភាព កុំឲ្យមានការបែកបាក់គ្នា ជំរុញការអភិវឌ្ឍន៍ នៅក្នុងតំបន់ឲ្យកាន់តែច្រើន ហើយពង្រឹងច្បាប់ ដើម្បីមានការគោរពគ្នាទៅវិញទៅមក ជាមួយនឹងប្រទេសជិតខាង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនថា ទំនាក់ទំនងកម្ពុជាជាមួយវៀតណាម, កម្ពុជាជាមួយឡាវ, កម្ពុជាជាមួយថៃ, កម្ពុជាជាមួយសិង្ហបុរី, កម្ពុជាជាមួយអាមេរិក, កម្ពុជាជាមួយចិន ជាមួយប្រទេសមហាអំណាច ឬមួយប្រទេសតូច កម្ពុជាធ្វើនៅក្នុងស្មារតី គោរពអធិបតេយ្យភាព ឯករាជ្យភាព និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា អ្នកបារម្ភបាត់បង់ទឹកដី ព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនជាអ្នកខេត្តមណ្ឌលគិរីនោះទេ ព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print