ចិននិងជប៉ុនបើកកិច្ចពិភាក្សាជុំទី ១៧ នៃយន្តការពិគ្រោះពិភាក្សាជាន់ខ្ពស់ស្តីពីកិច្ចការសមុទ្រ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៣ ខែតុលា កិច្ចពិភាក្សាជុំទី ១៧ នៃយន្តការពិគ្រោះពិភាក្សាជាន់ខ្ពស់ចិន-ជប៉ុនស្តីពីកិច្ចការសមុទ្របានប្រារព្ធឡើងនៅទីក្រុងតូក្យូ ដើម្បីផ្លាស់ប្តូរទស្សនៈយ៉ាងសោ្មះត្រង់និងស៊ីជម្រៅលើបញ្ហាទាក់ទងនឹងសមុទ្ររវាងប្រទេសទាំងពីរ ។ តំណាងមកពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានចូលរួម ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ភាគីទាំងពីរបានបើកកិច្ចប្រជុំពេញអង្គនិងកិច្ចប្រជុំក្រុមការងារចំនួន ៣ រួមមានកិច្ចការការពារតាមសមុទ្រ ការអនុវត្តច្បាប់និងសន្តិសុខតាមសមុទ្រនិងសេដ្ឋកិច្ចសមុទ្រ ។ ប្រទេសចិនបានពន្យល់យ៉ាងលម្អិតអំពីជំហររបស់ខ្លួនលើបញ្ហាដូចជាសមុទ្រចិនខាងកើត ប្រជុំកោះ Diaoyu សមុទ្រចិនខាងត្បូងនិងច្រកសមុទ្រតៃវ៉ាន់ជាដើម ហើយបានជំរុញឱ្យជប៉ុនគោរពអធិបតេយ្យភាពទឹកដីនិងកង្វល់ខាងសន្តិសុខរបស់ចិន ព្រមទាំងចាត់វិធានការជាក់ស្តែងដើម្បីជំរុញការកែលម្អនិងអភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុន ។ .
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តនូវគំនិតឯកភាពរួមសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធលើបញ្ហាទាក់ទងនឹងកិច្ចការសមុទ្រ និងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីកសាងសមុទ្រចិនខាងកើតឱ្យទៅជាសមុទ្រសន្តិភាព សហប្រតិបត្តិការនិងមេត្រីភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print