ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះអគ្គីភ័យបានបំផ្លិចបំផ្លាញប្រជាពលរដ្ឋចំនួន ០៥ខ្នង ទ្រព្យសម្បត្តិ និងលុយសរុបប្រហែល ជាង៣០ម៉ឺនដុល្លារ កាលពីយប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១ និង៣០នាទីពាក់កណ្ដាលអាធ្រាត្រ នៅចំណុចសំណង់ទី២ ផ្សារកំពីងពួយភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជាក់ស្ដែងករណីអគ្គិភ័យកើតឡើងចំនួន ០១លើក ដែលបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នង (ឆេះអស់ទាំងស្រុង)រួមមានដូចខាងក្រោម៖
១-ឆេះផ្ទះទៀម ០១ខ្នង ទំហំ ៤០មx៦ម ធ្វើពីថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ ៥៨ឆ្នាំ ខូចខាតទ្រព្យសម្បត្តិ និងលុយសរុបប្រហែល២០,០០០ ដុល្លា ។
២-ឆេះផ្ទះទៀម ០១ខ្នង ទំហំ ៥០,៥មx៤០ម សង់អំពីដែក ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះប្រាក់ ២៣,០០០ដុល្លា និងទ្រព្យសម្បត្តិសរុបចំនួន២០,០០០ដុល្លា។
៣-ឆេះផ្ទះទៀម ០១ខ្នង ធ្វើអំពីឈើ ទំហំ ៣០មx១០ម ដំបូលប្រក់សង្ក័សី របស់ម្ចាស់ឈ្មោះផាន់ ចំរើន ភេទស្រី អាយុ៥៣ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះប្រាក់អស់ ២,០០០ដុល្លា និងទ្រព្យសម្បត្តិ អស់ប្រហែល ៣០,០០០ដុល្លា ។
៤-ឆេះផ្ទះ ០១ខ្នងទំហំ ៤០មx១២ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះទ្រព្យសម្បត្តិជាង ១០,០០០ដុល្លា ។
៥-ឆេះផ្ទះទៀម ០១ខ្នង ទំហំ ៤០មx៩,៥ម ធ្វើអំពីថ្មក្រោម ដំបូលប្រក់សង្ក័សី របស់ម្ចាស់ឈ្មោះ អ៊ិន សារ៉េត ភេទប្រុស អាយុ ៥៧ឆ្នាំ សម្ភារខូចខាតរួមមាន៖ ឆេះប្រាក់ប្រហែល ៥០,០០០ដុល្លា និងទ្រព្យសម្បត្តិប្រហែល ៧០,០០០ដុល្លា និងឆេះរថយន្តលុចស៊ីស330 ចំនួន ០១គ្រឿង ។ សរុបការខូចខាតទាំងអស់ប្រហែល ២២៥,០០០ដុល្លា ។
សមត្ថកិច្ចជំ នាញ កំពុងស្រាវជ្រាវបន្ត ករណីអគ្គិភ័យនេះ ។ ករណីនេះដែរកម្លាំងនគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរ: អធិការនគរបាលស្រុកបាណន់ បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង (រថយន្តស្នងការ ០២គ្រឿង, ស្រុកបាណន់ ០១គ្រឿង, ស្រុករតនៈមណ្ឌល ០១គ្រឿង, ស្រុកសង្កែ ០១គ្រឿង និងស្រុកបវេល ០១គ្រឿង) ទើប គ្រប់គ្រង ស្ថានការណ៍ អគ្គិ ភ័យ នេះ បាន ទាំងស្រុង ៕ដោយ៖តារា