រដ្ឋមន្រ្តី​ ឌិត​ ទីណា​ បង្ហាញជំហរគាំទ្រ​ និងការប្តេជ្ញាចិត្ត​អនុវត្តផែនការសកម្មភាពការអភិវឌ្ឍវិស័យកសិកម្ម​ និងព្រៃឈេីរួមគ្នា​ ព្រមទាំងបណ្តាគម្រោងកម្មវិធីនានា​ឆ្នាំ​២០២៦-២០៣០​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានលេីកទី៤៦ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានបូកបីលេីកទី២៤​ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម​ និងព្រៃឈេីអាស៊ាន-ឥណ្ឌាលេីកទី៨​ (8th AIMMAF) ដែលកិច្ចប្រជុំនេះធ្វេីឡេីងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ​(Video Conference) កាលពីព្រឹកថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់​ លេីការងារសន្តិសុខស្បៀង​ កសិកម្ម​ និងព្រៃឈេីអាស៊ាន​ ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ​ និងការថ្លែងរបាយការណ៍កម្មវិធីកិច្ចប្រជុំ​ពីសំណាក់រដ្ឋមន្រ្តីកសិកម្មតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន​។

...

ឆ្លៀតក្នុងឱកាសនេះដែរ​ លោករដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានបង្ហាញនូវជំហរគាំទ្រ​ និងការប្តេជ្ញាចិត្ត​អនុវត្តផែនការសកម្មភាពការអភិវឌ្ឍវិស័យកសិកម្ម​ និងព្រៃឈេីរួមគ្នា​ ព្រមទាំងបណ្តាគម្រោងកម្មវិធីនានា​ឆ្នាំ​២០២៦-២០៣០​ ជាមួយបណ្តាសមាជិកក្នុងតំបន់អាស៊ាន​ ដេីម្បីសន្តិសុខស្បៀង​ អាហារូបត្ថម្ភ​ និងនិរន្តរភាពវិស័យកសិកម្មនៃប្រជាជាតិអាស៊ានទាំងមូល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print