ខេត្តសៀមរាបនឹងរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំ «កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ច ដើម្បីរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងថ្នាក់ដឹកនាំជាច្រើនរូបនៃសមាគម។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីថ្នាក់ដឹកនាំនៃសមាគម ដើម្បីត្រៀមរៀបចំសន្និសីទខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលត្រូវសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសន្និសីទទទួលបានជោគជ័យ។ កិច្ចប្រជុំនេះប្រព្រឹត្តដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីគាប់ចិត្ត ក្រោមបរិយាកាសស្និទស្នាល៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print