ភ្នំពេញ÷ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈតែងតែអនុវត្តរបបប្រជុំប្រចាំ ខែរបស់ខ្លួន។ រសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ (តាមប្រព័ន្ធអនឡាញ)។ ដើម្បីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែ ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក ហាស់ ប៊ុនថ្ថន ធ្វើរបាយការណ៍រួមជូនអង្គប្រជុំ។
នៅក្នុងរយៈពេល ១ខែ នៃខែតុលា ឆ្នាំ២០២៤ នេះ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានដឹកនាំប្រកប ដោយឆន្ទៈ និងការប្តេជ្ជាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យនិងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជា ច្រើនរួមមាន ការជ្រើសមន្រ្តីចូលបម្រើការងារប្រកប ដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការអនុវត្តការវិភាគមុខងារ និងការធ្វើបច្ចុប្បន្ន ភាពមន្រ្តីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ការពង្រឹងការគ្រប់គ្រង ការអភិវឌ្ឍអាជីពរបស់មន្រ្តីរាជការ និងការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន ការកែលម្អការផ្តល់សេវាសាធារណៈ ការកែទម្រង់ប្រព័ន្ធបៀវត្ស ដើម្បីបង្កើនប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ និងរបបសន្តិសុខសង្គម ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ រួមទាំងជាមួយដៃគូរអភិវឌ្ឍន៍នានា៕