រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជេីញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជេីញជាអធិបតីពិធីប្រកាសតែងតាំងជាផ្លូវការ អភិបាលរងថ្មីខេត្តកំពង់ធំ លោក ហ៊ីម លីម៉េង។

ពិធីនេះ ក៏មានការអញ្ជេីញចូលរួម លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានសម្តែងនូវការសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហ៊ឹម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញ ឱ្យកាន់តែឆាប់រហ័ស អភិបាលរងខេត្តដែលចូលកាន់តំណែងថ្មីនេះ យកអស់សមត្ថភាព និងបទពិសោធន៍រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ អនុវត្តតាមគោលការណ៍ដឹកនាំលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ននេះ ដោយផ្នែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយផ្តោតលើវិស័យអាទិភាពចំនួន៥ គឺ(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ដើម្បីសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ នឹងប្រជាពលរដ្ឋ ទាំងក្នុងក្របខ័ណ្ឌជាតិ និងការងារការទូត តាមរយៈការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ល្អជាមួយបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា។

លោក ហ៊ីម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំថ្មី បានប្ដេជ្ញាចិត្តចំពោះមុខគណៈអធិបតី ស្មោះត្រង់ និងមានភក្ដីភាពចំពោះជាតិ ចូលរួមអភិវឌ្ឍខេត្តកំពង់ធំឱ្យមានការរីកចម្រើន និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលខេត្ត មន្ត្រី បុគ្គលិកក្រោមឱវាទ រដ្ឋបាលខេត្តកំពង់ធំ និងចូលរួមពង្រឹងកិច្ចសហការល្អជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print