ពូកែ​ណាស់​រឿងប្រមូលផ្ដុំគ្នាធ្វើរឿងខុសច្បាប់ ដល់ហៅមកដល់​ប៉ុស្តិ៍នគរបាល​មើលមុខដាក់គ្នា!

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកថ្មគោល បានចុះទៅនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ចំនួន០៧នាក់ អប់រំណែនាំក្នុងមូលដ្ឋាន​ បន្ទាប់ពី​ពួកគាត់​ប្រមូលផ្ដុំ​គ្នា​លេងល្បែងស៉ីសង។

ជាក់ស្ដែង​កម្លាំងនគរបាលស្រុកថ្មគោល រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរស៊ីគូរទឹក និងបៀរតង) ០១លើក នៅចំណុចក្រុមទី៤ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៧នាក់ ស្រី ០៥នាក់ ។
វត្ថុតាងដកហូតរួមមាន៖
-កន្ទេល០២ ,កំរាល០២, បៀរ៥២ សន្លឹក០១ហ៊ូ និងបៀរតង ០១ហ៊ូ ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមកអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៧នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print