ខេត្តបាត់ដំបង ៖ មន្ត្រី អធិការកិច្ច ម្ហូប អាហារ នៃ សាខា ក . ប . ប ខេត្តបាត់ដំបង សហការ ជាមួយ មន្ត្រី មន្ទីរ ឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មន្ត្រី មន្ទីរ ពាណិជ្ជកម្ម និង អាជ្ញាធរ ដែនដី កាលពី ថ្ងៃ ទី ២៤ ខែតុលា ឆ្នាំ ២០២៤ ម្សិលមុិញ បាន ចុះ ត្រួតពិនិត្យ ទីតាំង ផលិត ប្រហុក ផ្អក មួយ កន្លែង នៅ ផ្សារ ប្រហុក ក្នុងភូមិ ព្រែក តា ច្រែង ឃុំ ព្រែក នរិន្ទ ស្រុក ឯក ភ្នំ ខេត្តបាត់ដំបង ។
ការ ចុះ ត្រួតពិនិត្យ ទីតាំង នេះ មន្ត្រី ជំនាញ បាន នាំ យក រថយន្ត ពិសោធន៍ ចល័ត ផ្នែក ម្ហូបអាហារ ដើម្បី ធ្វើការ វិភាគ បឋម នៅ នឹង កន្លែង ផង ដែរ ដោយ ពិនិត្យ ផ្តោត សំខាន់ លើ ការ ប្រើប្រាស់សារ ធាតុ គីមី ហាមឃាត់ អនាម័យ ទូទៅ នៃកន្លែង ផលិត កន្លែង ស្តុក ច្រវាក់ ផលិតកម្ម វត្ថុធាតុ ដើម និង ផលិតផល សម្រេច ផង ដែរ ។
ក្រោយ ការ ត្រួតពិនិត្យ ទីតាំង ផលិត ប្រហុក ផ្អក មួយ កន្លែង រួច មក មន្ត្រី អធិការកិច្ច បាន រក ឃើញ ថា ការ ផលិត ពុំ ទាន់ មានច្បាប់ អនុញ្ញាត ប្រកប អាជីវកម្ម នៅឡើយ ។
ការ ផលិត កែ ច្នៃ វេច ខ្ចប់ មិន ទាន់ បាន សម ស្រប តាម លក្ខខណ្ឌ តម្រូវ ផ្នែក អនាម័យ ។
ទីតាំង ផលិត មិន ទាន់ សម ស្រប និង គ្មាន អ នា ម័យ ។ ផលិតផល ពុំ ទាន់ អនុវត្ត បាន តាម លក្ខខណ្ឌ នៃ ការ វេច ខ្ចប់ ។
មន្ត្រី ជំនាញ បាន អប់រំ ណែនាំ ដល់ ម្ចាស់ អាជីវកម្ម មក ឱ្យ កែតម្រូវ នូវ ចំណុច ខ្វះខាត ដែល មន្ត្រី ជំនាញ បាន រក ឃើញ និង បាន ណែនាំ អំពី លក្ខខណ្ឌ តម្រូវ មួយ ចំនួន ពាក់ព័ន្ធ នឹង ការ ផលិត ម្ហូបអាហារ ដើម្បី ឱ្យ មាន សុវត្ថិភាព សម្រាប់ អ្នក បរិភោគ ៕
ដោយ ៖ សិលា