ពី “BRICS” រហូតដល់ “មហាBRICS” តម្រិះប្រាជ្ញារបស់ប្រទេសចិនជំរុញឱ្យយន្តការកិច្ចសហប្រតិបត្តិការ BRICSអភិវឌ្ឍដោយស្ថិរភាព

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំបន្ទាប់ពីការពង្រីកសមាជិករបស់ប្រទេស BRICS ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់ “កិច្ចសហប្រតិបត្តិការមហា BRICS ” ។ គេហទំព័រ «CCFR China state-controlled media » អ្នកជំនាញបានថ្លែងថា បន្ទាប់ពីការអភិវឌ្ឍរយៈពេល ១៨ ឆ្នាំ យន្តការកិច្ចសហប្រតិបត្តិការ BRICS ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងខ្លាំងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសណ្តាប់ធ្នាប់ពហុប៉ូលរបស់ពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Wang Wen ប្រធាន វិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុ Chongyang នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបាននិយាយថា ការផ្លាស់ប្តូរដ៏ធំបំផុតគឺការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃយន្តការ BRICS ដែលបានលើកទឹកចិត្តដល់កំណើនយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍសង្គមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ជាការបំផុសគំនិតប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់នេះឱ្យទទួលយកសាកលភាវូបនីយកម្មជាមួយនឹងអាកប្បកិរិយាកាន់តែប្រសើរឡើង ហើយសម្រេចបាននូវវឌ្ឍនភាពនិងការផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងរចនាសម្ព័ន្ធអំណាចសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិជាសកល ។ 

ពី “BRICS” រហូតដល់ “មហាBRICS” អ្នកជំនាញបានថ្លែងថា មេដឹកនាំមកពីជាង ៣០ ប្រទេស និងអង្គការអន្តរជាតិបានចូលចួលកិច្ចប្រជុំលើកនេះបានឆ្លុះបញ្ចាំងពីសមាហរណកម្មនិងលក្ខណៈបរិយាបន្ននិងបើកទូលាយនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS ហើយនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរសណ្ដាប់ធ្នាប់អន្តរជាតិ ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Wen បានថ្លែងថា កិច្ចប្រជុំកំពូល BRICS លើកនេះបានបើកជាផ្លូវការនូវយុគសម័យនៃ “កិច្ចសហប្រតិបត្តិការមហា BRICS ” ហើយយន្តការ BRICS សម្រេចបាននូវសន្ទុះដែលមិនធ្លាប់មានពីមុនមក ។ សំខាន់ជាងនេះទៅទៀត BRICS ជាយន្តការមួយដែលមានអង្គភាពសេដ្ឋកិច្ចកំពុងរីកចម្រើនថ្មីនិងយន្តការកិច្ចជំនួបរវាងប្រទេសកំពុងអភិវឌ្ឍន៍ បង្ហាញពីការផ្លាស់ប្តូរស្ងាត់ៗនៅក្នុងរចនាសម្ព័ន្ធអំណាចសកលនៅពីក្រោយវា ។ វាឆ្លុះបញ្ចាំងពីភាពបរិយថន្នគ្មានដែនកំណត់និងការបើកចំហរនៃយន្តការ BRICS ក៏ដូចជាប្រជាប្រិយភាពរបស់វានៅក្នុងសហគមន៍អន្តរជាតិ ។ 

ក្នុងនាមជាសមាជិកស្ថាបនិក ប្រទេសចិនតែងតែជាអ្នកគាំទ្រនិងជាអ្នកចូលរួមដ៏រឹងមាំនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS ហើយបានដើរតួនាទីនាំមុខដ៏សំខាន់។ អ្នកជំនាញបានថ្លែងថា គោលគំនិតការទូតរបស់ចិននិងប្រាជ្ញាចិនបានជំរុញការអភិវឌ្ឍន៍ស្ថិរភាពនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS និងស្របគ្នាជាមួយនឹងគោលគំនិត BRICS នៃការបើកទូលាយ រួមបញ្ចូល កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ។

អ្នកជំនាញបានថ្លែងថា ប្រទេសចិនក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេនៅក្នុងយន្តការ BRICS ទាំងមូល តែងតែជាអ្នកដឹកនាំក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ BRICS ទាំងមូល និងក្នុងការជំរុញការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មី ។ ប្រទេសចិននឹងបន្តរួមចំណែកតម្រិះប្រាជ្ញាចិនបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការ BRICS និងចាក់បញ្ចូលថាមពលរបស់ចិនបន្ថែមទៀតទៅក្នុងការអភិវឌ្ឍពិភពលោក ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print