ថ្ងៃ​នេះ! លទ្ធផលត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស រកឃើញយានយន្តល្មើសចំនួន ៣៣២គ្រឿងទៀត ត្រូវបានផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣២គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៨៣គ្រឿង និងម៉ូតូ ២៤៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៣២គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ១២៣គ្រឿង និងម៉ូតូ ២០៨គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ ថ្ងៃ ពីថ្ងៃទី១-២៦ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,១៨៧គ្រឿង, រថយន្តធំ ១៣៣គ្រឿង, រថយន្តតូច ២,៦៥១គ្រឿង, ម៉ូតូ ៤,៤០៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៤៣១គ្រឿង, រថយន្តធំ ៨៧គ្រឿង, រថយន្តតូច ១,៧៤៣គ្រឿង និងម៉ូតូ ៣,៦០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print