តុលាការ​ខេត្តពោធិ៍សាត់​ សម្រេចឃុំខ្លួនបណ្តោះអាសន្នករណីក្មេងទំនើងម្នាក់​ ប្រព្រឹត្តបទល្មើសនៅតាមដងផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់សាធារណជន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២៤​ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៖៩៦៤ ចុះថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៤ ពាក់ពន្ធ័នឹងក្មេងទំនើងម្នាក់ឈ្មោះ សេង គឹមសៀន ហៅ ស ភេទប្រុស អាយុ២៥ឆ្នាំប្រព្រឹត្ត បទល្មើសនៅតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់សាធារណជន ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោយចេតនា បទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនរួចមក ចៅក្រមស៊ើបសួរ បាន ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តពោធិ៍សាត់ លើជនត្រូវចោទឈ្មោះ សេង គឹមសៀន ហៅ ស ភេទប្រុស អាយុ២៥ឆ្នាំ(មានខ្លួន)ទីលំនៅបច្ចុប្បន្ននៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពី បទ ធ្វើឱ្យខូចខាតដោយចេតនា បទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទ ប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤៩០ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ។

...

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់​ សូមបញ្ជាក់ជូនថា៖ ចំពោះក្មេងទំនើងដែលធ្វើសកម្មភាពប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ បង្កការភ័យខ្លាច និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននឹងកំពុងបន្តអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print