លោក គួច ចំរើន ណែនាំមន្ទីរពេទ្យចំនួន៦ និងសាលារៀនចំនួន៤ ជាបេក្ខភាពប្រឡងប្រណាំងសម្រាប់ខេត្តកណ្ដាល ក្នុងការផ្ដល់សេវាសាធារណៈគំរូនៅថ្នាក់ជាតិ ត្រូវខិតខំអភិវឌ្ឍខ្លួន ក្នុងការបំរើសេវាសាធារណៈជូនពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្ដាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងណែនាំដល់មន្ទីរពេទ្យចំនួន៦ និងសាលារៀនចំនួន៤ ដែលជាបេក្ខភាពក្នុងការប្រឡងប្រណាំង សម្រាប់ខេត្តកណ្ដាល ក្នុងការផ្ដល់សេវាសាធារណៈគំរូ នៅថ្នាក់ជាតិ ត្រូវខិតខំអភិវឌ្ឍខ្លួន ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងខិតខំបំពេញនូវលក្ខណៈវិនិច្ឆ័យគោលទាំង៨ ឱ្យបានគ្រប់គ្រាន់ តាមការណែនាំរបស់ក្រុមការងារ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងណែនាំដល់មន្ទីរពេទ្យចំនួន៦ និងសាលារៀន ចំនួន៤ ដែលជាបេក្ខភាពក្នុងការប្រឡងប្រណាំង សម្រាប់ខេត្តកណ្ដាល ក្នុងឱកាសដែល លោក អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ឆ្នាំ២០២៤ នៅថ្នាក់ជាតិ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញនៅសាលប្រជុំសាលាស្រុកអង្គស្នួល។

ក្នុងកិច្ចប្រជុំនេះដែរ មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល បានធ្វើបទបង្ហាញស្ដីពីការប្រឡងប្រណាំង ក្នុងការផ្ដល់សេវារបស់ខ្លួន។ បន្ទាប់ពីកិច្ចប្រជុំនេះមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមការងារ បានអញ្ជើញចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print